ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានចូលរួមកិច្ចប្រជ៉ុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG) តាមរយៈប្រព័ន្ធ Video Conference (ZOOM)។
លោក ឈឹម ហុងស្រ៊ន និងលោកស្រី កែវ ស្រីរ័ត្ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោកអនុប្រធានការិយាល័យរដ្ឋបាល បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ថ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (ZOOM)។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ចំណុចសំខាន់ ធំៗ២ គឺវឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តផែនការសកម្មភាពរួម និងការឆ្លុះបញ្ជាំងអំពីបច្ច័យលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។